សោកស្តាយ! Toni Kroos ប្រកាស​ថ្ងៃ លា​អាជីព​បាល់ទាត់

ខ្សែការពារ ជម្រើសជាតិ​អាល្លឺម៉ង់ កីឡាករ Toni Kroos បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ក្រោយ​មិនអាច​ជួយ​ក្រុម ឱ្យ​ឡើងទៅ​កាន់​វគ្គ​បន្ត​នៃ​ពាន Euro 2020 ដោយ​ត្រូវ​ធ្លាក់​នៅ​វគ្គ 18ក្រុម​ចុងក្រោយ បន្ទាប់ពី​បរាជ័យ ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង ជម្រើសជាតិ​អង់គ្លេស ក្នុង​លទ្ធផល 2ទល់នឹង0។

ក្រោយ​បញ្ចប់​ការប្រកួត​នេះ​ភ្លាម Toni Kroos បានប្រកាសថា រូបគេ បាន​សម្រេចចិត្ត​ចូលនិវត្តន៍ ពី​ក្រុម​ជម្រើសជាតិ​ហើយ ក្រោយពី​ធ្វើ​មិនបាន​ល្អ​ក្នុងការ​ប្រកួត​កន្លងមក តែ ទោះជា​បែបនេះ​ក្តី រូបគេ​ក៏​នឹង​នៅតែ​បន្ត​លេង នៅ​ក្លិប​អធិរាជ​ឈុត​ស Real Madrid ជាធម្មតា ព្រោះ​នៅសល់​កុងត្រា​នៅឡើយ។

Toni Kroos ក៏បាន​បញ្ជាក់​ផងដែរ​ថា គេ​នឹង​ចូលនិវត្តន៍​ពី​អាជីព​នេះ​តែម្តង ក្រោយ​បញ្ចប់​កុងត្រា​នៅ​ក្លិប Real Madrid នេះ ខណៈដែល​កុងត្រា​របស់គេ​នៅ Real Madrid នៅសល់ រហូត​ដល់ពេល​បញ្ចប់​រដូវ​កាល2023 ខាងមុខ៕

Advertisement