កម្ពុជា រៀបចំ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​កីឡា​ទាញព្រ័ត្រ ថ្នាក់ជាតិ ឆ្នាំ ២០២១

ការប្រកួត ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ២០២១ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ នឹងត្រូវ​បានធ្វើ​ឡើង​នៅ​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្តកណ្តាល។

សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា បានឱ្យដឹងថា កីឡាករ​ដែល​ចូលរួម​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ដណ្ដើម​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២១ នេះ នឹងត្រូវ​ប្រកួត ២ វិញ្ញាសា រួមមាន វិញ្ញាសា​ប្រកួត​ផ្នែក​បុរស ៤ នាក់​ទល់នឹង ៤ នាក់ លើ​ទម្ងន់ ៣០០ គីឡូក្រាម និង​វិញ្ញាសា​ប្រកួត​នារី ៤ នាក់​ទល់នឹង ៤ នាក់ លើ​ទម្ងន់ ២៥០ គីឡូក្រាម។

ការប្រកួត​នេះ​ក្នុង​បំណង​ជ្រើសរើស​ក្រុម​ជើងឯក ដាក់​ប​ញ្ជូ​ល​ក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់​ការប្រកួត​នៅ ស៊ី​ហ្គេម លើក​ទី ៣២ ក្នុង​ឆ្នាំ ២០២៣ ដែល កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង។ នេះ​បើតាម កញ្ញា មាស តឿ មន្ត្រី​សហព័ន្ធ​កីឡា​​ទាញ​ព្រ័ត្រ របស់ កម្ពុជា។

រាល់​ការចំណាយ​លើ​ការ​ស្នាក់នៅ ហូបចុក និង​ថ្លៃ​ធ្វើដំណើរ គឺជា​បន្ទុក​របស់​ក្លិបនីមួយៗ នៅតាម​ក្រសួង ស្ថាប័ន ឬ​រាជធានី-ខេត្ត ដែល​បាន​ចុះឈ្មោះ​ចូលរួម៕

Advertisement