Man Utd ជឿជាក់ខ្ពស់ ក្រោយកីឡាករសំខាន់ៗវិលទៅហ្វឹកហាត់ មុនប៉ះ Celta រាត្រីនេះ

Manchester United's French midfielder Paul Pogba (C) and Manchester United's French striker Anthony Martial (centre R) attend a team training session at the club's training complex near Carrington, west of Manchester in northwest England on May 3, 2017, ahead of their UEFA Europa League semi-final first leg football match against Celta Vigo. / AFP PHOTO / Paul ELLIS

ខ្សែ​បម្រើ Paul Pogba និង​ខ្សែ​ការ​ពារ Eric Bailly, Chris Smalling និង Phil Jones សុទ្ធ​សឹង​បាន​ចូល​ហ្វឹក​ហាត់​នៅមុន​ពេល​​ក្រុម Manchester United ធ្វើ​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Europa League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១​ នៅ​លើ​ទឹក​ដីក្រុម Celta Vigo នៅ​រាត្រី​នេះ

ខ្សែ​ការ​ពារ​​អន្តរ​ជាតិ​អង់គ្លេស Smalling និង Jones បាន​អវត្ត​មាន​កាល​ពី​ពាក់​កណ្តាល​​ខែ​មីនា ស្រប​ពេល​ដែល​ខ្សែ​ការ​ពារ Bailly ត្រូវ​បាន​ប្តូរ​ចេញ​នៅ​នាទី ទី​៦១ ក្នុង​ពេលក្រុម Man United ទទួល​បាន​លទ្ធ​ផល​ស្មើ ១-១ ជា​មួយ​នឹ​ងក្រុម Swansea កាល​ពី​ថ្ងៃ​អាទិត្យ​។ ខណៈ​ដែល​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ Luke Shaw បាន​ជួប​​បញ្ហា​របួស​ប្រអប់​ជើង​​ក្នុង​​ការ​ប្រកួត​​ដូច​គ្នា​នោះ Man United បាន​ប្រឈម​មុខ​នឹង​វិបត្តិកីឡាករ​របួស​ក្នុង​តំបន់​ការ​ពារ ប៉ុន្តែ លោក Jose Mourinho បច្ចុប្បន្ន អាច​នឹង​មាន​ជម្រើស​ច្រើន​ជាង​ការ​រំពឹង​ទុក​។

ការ​វិល​ទៅ​ហ្វឹក​ហាត់​វិញ​របស់​ខ្សែ​បម្រើ​មាន​តម្លៃ​ខ្លួន​ដ៏ខ្ពស់ Pogba  នៅ​លើ​ទីលាន​ទី​ហ្វឹក​ហាត់​របស់ Man United នឹង​​​ផ្តល់​នូវការ​ជឿ​ជាក់​មួយ ក្រោយ​ពី​រូប​គេ​បាន​វត្ត​មាន​ក្នុង​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​​ដោយ​សារ​តែ​បញ្ហា​សាច់​ដុំ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ខ្សែ​បម្រើ Juan Mata ក៏​អាច​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​ផង​ដែរ ចាប់​តាំង​ពី​របួស​​ក្រលៀន ស្រប​ពេល​ដែល Marouane Fellaini បាន​​រួច​ផុត​ពី​​ការ​​ជាប់​ពិន័យ​ព្យួរ​ចំនួន​៣​ប្រកួត​៕

Advertisement