ខែក្រោយនេះ ភ្នំពេញក្រោន នឹងរៀបចំការប្រកួតបាល់ទាត់អបអរទិវាសិទ្ធិកុមារអន្ដរជាតិ

យោងតាម Page Facebook របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានឱ្យដឹងថា ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងសហការជាមួយអង្គការ Football For Life រៀបចំព្រឹត្តិការណ៍បាល់ទាត់មួយដោយប្រសិទ្ធនាមថា ព្រឹត្តិការណ៍ International Children’s Day festival នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីដើម្បីអបអរទិវាសិទ្ធិកុមារអន្ដរជាតិ។

តាមគម្រោង ព្រឹត្តិការណ៍នេះនឹងបើកឲ្យមានការចូលរួមពីសំណាក់ក្រុមកុមារៗតាមបណ្ដាសហគមន៍គោលដៅមួយចំនួន ហើយក៏មានការចូលរួមចែករំលែកបច្ចេកទេសលេងបាល់ទាត់ដល់ក្មេងៗ ពីសំណាក់គ្រូបង្វឹក និងកីឡាករក្លិបភ្នំពេញក្រោនផងដែរ ដែលនឹងរៀបចំធ្វើឡើងនៅទីលានក្នុងតំបន់ជ្រោយចង្វា៕

Advertisement