ការប្រកួតពានរង្វាន់ HUN SEN CUP នៅសៀមរាបត្រូវលើកពេល ដោយសារសៀមរាប មិនអាចរកទីលានកណ្តាលប្រកួតបាន

ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី13 ឆ្នាំ2019 ថ្នាក់ខេត្ត រវាងខេត្តសៀមរាប និងព្រះវិហារ ដែលក្រុមខេត្តសៀមរាបត្រូវធ្វើជាម្ចាស់ផ្ទះនោះ បានសម្រេចលើកពេលវេលាហើយ ដោយសារតែក្រុមមួយនេះមិនអាចរកទីលានប្រកួតបានទាន់ពេលវេលា។

ចំពោះមូលហេតុនៃការមិនឱ្យប្រកួតលើទីលានរបស់ខេត្តសៀមរាបនោះគឺ ដោយសារតែក្រុមមួយនេះបានរងការពិន័យមិនឱ្យធ្វើជាម្ចាស់ផ្ទះចំនួន 1ប្រកួត ដោយសារតែមានអំពើហិង្សាកើតឡើងក្នុងអំឡុងពេលប្រកួតនៅក្នុងកីឡដ្ឋាននេះរវាងខេត្តសៀមរាប និងឧត្តរមានជ័យ និងមិនមានអាជ្ញាធរជួយសម្របសម្រួលអំពើហិង្សាទាន់ពេលវេលា។

ដូចនេះក្រុមខេត្តសៀមរាបត្រូវស្វែងរកកីឡដ្ឋានផ្សេងក្រៅពីកីឡដ្ឋានខេត្តសៀមរាបដើម្បីរៀបចំការប្រកួតមួយនេះ ហើយការប្រកួតអាចនឹងត្រូវធ្វើនៅក្រោយពិធីចូលឆ្នាំខ្មែររួចវិញ៕

Advertisement