Ronaldo ថា ប្រសិនបើមានឱកាស ខ្លួនចង់លេងជាមួយ Rooney សាជាថ្មី

កីឡាករ Christiano Ronaldo របស់ក្លិបអ៊ីតាលី Juventus បាននិយាយសរសើរអតីតមិត្តរួមក្រុមរបស់ខ្លួនកាលនៅ Manchester United ថា បើសិនជាមានឱកាស រូបគេចង់លេងជាមួយ ​Rooney ម្តងទៀត។ ជាមួយគ្នានេះដែរ Ronaldo បានបន្តថា កីឡាករ​ Wayne Rooney គឺជាកីឡាករដែលមានកម្លាំង គេរត់ពេញតារាងដើម្បីស្វែងរកឱកាស ហើយមានទាំងកម្លាំងកាយ និង កម្លាំងចិត្ត។ គួរបញ្ជាក់ផងដែរថា កីឡាករទាំង2 ធ្លាប់លេងជាមួយគ្នាកាលពីនៅ Manchester United តាំងពីទសវត្សរ៍ឆ្នាំ2000។ តែពេលនេះកីឡាករ​ Cristiano Ronaldo នៅ​ជាប់​កុងត្រា​ជាមួយ​ក្លិប​ Juventus រយៈពេល​ 4​ឆ្នាំ ខណៈ​កីឡាករ​ Wayne Rooney ជាប់​កុងត្រា​ជាមួយ​ក្លិប​អាមេរិក DC United រយៈពេលជិត 3​ឆ្នាំ​ទៀត៕

Advertisement