កម្ពុជា​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​មួយ​នៅ​ចិន​ ​មុននឹង​ប្រកួត​វគ្គ​ជម្រុះ​ ​AFC​ ​U16​ ​Championship​ ​2020​

​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ទើបតែ​បាន​បញ្ចប់​ការប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​ ​អាយុ​ក្រោម15ឆ្នាំ​ ​(​ ​AFF​ ​U​-​15​ ​Championship​ ​2019​ ​)​ ​នៅ​ប្រទេស​ថៃ​ ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ5​ ​ប្រចាំ​ពូល​ ​B​ ​ដោយ​បាន​ប្រកួត​ ​5លើក​ ​មិនដែល​ឈ្នះ​ ​ក្នុង​មាន​ស្មើ1​ ​និង​មាន​ ​1ពិន្ទុ​។​

​ក្រោយ​ធ្លាក់​ពី​យុទ្ធនាការ​ពាន​ខាងលើ​ ​ក្រុម​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ជា​កិត្តិយស​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ក្រៅផ្លូវការ​មួយ​ដែល​មានឈ្មោះ​ថា​ ​Shanghai​ ​Jinshan​ ​International​ ​Youth​ ​Football​ ​Championship​ ​ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​ ​ចាប់ពី​ថ្ងៃទី15​ ​ដល់​ថ្ងៃទី23​ ​ខែសីហា​ ​ឆ្នាំ2019​ ​នៅ​ទី​ក្រុង​ស៊ាង​ហៃ​ ​ប្រទេស​ចិន​ ​ដោយមាន​ការចូលរួម​ពី​ក្រុម​នៅក្នុង​តំបន់​ជាច្រើន​ផង​ដែរ​៕​


Advertisement