ជម្រើសជាតិនារីកម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ក្នុងជំនួបបង្គ្រប់កិច្ច ពានបាល់ទាត់នារីតំបន់អាស៊ាន

កាលពីល្ងាចថ្ងៃទី 20 ខែសីហា ឆ្នាំ2019 ម្សិលមិញនេះ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតជាមួយនឹងក្រុមកីឡាការិនីជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួត AFF Women’s Championship 2019 នៅកីឡដ្ឋាន IPE1 ខេត្តឈុនបូរី ប្រទេសថៃ។

ជាលទ្ធផលក្រុមកម្ពុជា បានបន្តចាញ់ក្រុមបាតតារាងឥណ្ឌូណេស៊ី ក្នុងលទ្ធផល 4 ទល់នឹង 0 នឹងបានធ្លាក់ចេញពីពាននេះ ដោយប្រកួត៣ប្រកួតចាញ់ទាំង3ប្រកួត ស៊ុតចូលទី 1គ្រាប់ និង គេស៊ុតចូលវិញ24គ្រាប់ ដែលប្រកួតចាញ់ វៀតណាម ០ ទល់នឹង10 ចាញ់ មីយ៉ាន់ម៉ា10 ទល់នឹង1 និង បន្តចាញ់ឥណ្ឌូនេស៊ី ក្នុងជំនួមបង្គ្រប់កិច្ច0 ទល់នឹង 4។

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទើបតែបានប្រមូលផ្តុំមុនការប្រកួតប្រមាណជា 1ខែមុនតែប៉ុណ្ណោះ ដោយមុននេះ មិនធ្លាប់មានការប្រកួតបាល់ទាត់នារីនោះទេនៅកម្ពុជា ជាហេតុនាំឱ្យក្រុមជម្រើសជាតិនារីកម្ពុជា ទទួលលទ្ធផលមិនសូវកាក់កបបែបនេះ៕

Advertisement