ក្រុមជម្រើសជាតិ​ហុងកុង​ ​បារម្ភ​ពី​ស្មៅ​សិប្បនិម្មិត​ពេល​មកលេង​នៅ​កម្ពុជា​

​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​ហុងកុង​ ​បាន​ថ្លែង​ក្នុង​សន្និ​សិត​កាសែត​ ​ក្នុង​ការ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​ថា​ ​នៅ​កម្ពុជា​យើង​ត្រូវ​លេង​នៅ​លើ​ទីលាន​ស្មៅ​សិប្បនិម្មិត​ ​ដូចនេះ​វា​ហាក់​លំបាក​សម្រាប់​ក្រុម​លោក​ដើម្បី​យកឈ្នះ​កម្ពុជា​។​

​លោក​ថា​ ​កីឡាករ​របស់​លោក​ហ្វឹកហាត់​តែ​នៅ​លើ​ស្មៅ​ធម្មជាតិ​ ​តែ​នៅ​កម្ពុជា​ ​យើង​ត្រូវ​លេង​នៅ​លើ​ស្មៅ​ ​សិប្បនិម្មិត​ ​ដូចនេះ​វា​ប្លែក​សម្រាប់​កីឡាករ​លោក​ ​នៅក្នុង​ការប្រកួត​ដំបូង​នេះ​ ​ទោះជាយ៉ាងណា​ ​លោក​បញ្ជាក់​ថា​ ​ក្រុម​លោក​នឹង​រៀបចំ​ត្រៀមខ្លួន​ចំពោះ​ទីលាន​ស្មៅ​សិប្បនិម្មិត​នេះ​ ​ដើម្បី​ប្រាកដ​ថា​គ្រប់​កីឡាករ​ទាំងអស់​ ​អាច​លេង​បាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​ហុងកុង​ ​ត្រូវ​ជួប​ជាមួយនឹង​កម្ពុជា​ ​នៅ​ថ្ងៃទី05​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដោយ​កម្ពុជា​ ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្នុង​ជំនួប​ជើង​ទី1​ ​និង​ ​ដំបូងបង្អស់​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ ​ជុំ​ទី2​ ​នៃ​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​៕​


Advertisement