Honda​ ​មកដល់​កម្ពុជា​ ​ហើយ​ត្រៀម​ដឹកនាំ​ការ​ហ្វឹកហាត់​នៅ​ល្ងាច​នេះ​ ​

​លោក​ ​Keusike​ ​Honda​ ​អ្នកចាត់ការ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​នឹង​មកដល់​កម្ពុជា​ ​នៅ​ព្រឹក​ ​ថ្ងៃទី02​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​នេះ​ ​ដើម្បី​មក​ដឹកនាំ​ក្រុម​គោព្រៃ​ជម្រើសជាតិ​កម្ពុជា​ដោយ​ផ្ទាល់​ក្នុង​យុទ្ធនាការ​ប្រកួត​ ​វគ្គ​ជម្រុះ​ ​FIFA​ ​WORLD​ ​CUP​ ​ប្រចាំ​ពូល​ ​C​ ​នៅ​លើទឹក​ដី​កម្ពុជា​។​ ​ដោយ​មិន​បណ្តោយ​ឱ្យ​ពេលវេលា​កន្លង​ហួស​ ​នៅ​ល្ងាច​ថ្ងៃនេះ​ ​លោក​នឹង​ត្រូវ​ដឹកនាំ​ក្រុម​ហ្វឹកហាត់​ដោយ​ផ្ទាល់​ ​សម្រាប់​ត្រៀម​ការប្រកួត​មួយ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពុជា​ ​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​នៃ​វគ្គ​ជម្រុះ​ ​ជុំ​ទី2​ ​FIFA​ ​WORLD​ ​CUP​ ​រួម​ជាមួយនឹង​ ​អ៊ឺ​រ៉ា​ក់​ ​អ៊ឺ​រ៉ង់​ ​ប៉ា​រ៉ែ​ន​ ​និង​ ​ហុងកុង​ ​ដោយ​ការប្រកួត​ដំបូង​ ​កម្ពុជា​ ​ត្រូវ​ជួប​ ​ហុងកុង​ ​នៅ​ថ្ងៃទី05​ ​និង​ ​បន្ត​ជួប​ ​បារ៉ែន​ ​នៅ​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​៕​

Advertisement