ជម្រើស​ជា​តិ​ហ្វ៊ូ​ត​សាល​កម្ពុជា​ ​ឆ្នាំនេះ​មានការ​រៀបចំ​ខ្លាំង​ជាង​មុន​

​ពានរង្វាន់​ ​AFF​ ​FUTSAL​ ​CHAMPIONSHIP​ ​2019​ ​គ្រោង​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី21​ ​ដល់​ថ្ងៃទី27​ ​ខែតុលា​ ​ឆ្នាំ2019​ ​នៅ​ឯ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ដោយ​បែងចែក​ចេញ​ជា​ ​2ពូល​ ​ក្នុង​នោះ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​A​ ​ជាមួយ​ ​ទី​ម័រ​ ​មីយ៉ាន់ម៉ា​ ​និង​ថៃ​ ​ខណៈ​ដែល​ពូល​ ​B​ ​វិញ​ ​មាន​ប្រជុំ​ទៅ​ដោយក្រុម​ខ្លាំង​ច្រើន​ដែល​មាន​ដូចជា​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​ម៉ាឡេស៊ី​ ​និង​អូស្ត្រាលី​។​

​ចំពោះ​ក្រុមជម្រើសជាតិ​បាល់ទាត់​ក្នុង​សាល​កម្ពុជា​បាន​ចាប់ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹកហាត់​សម្រាប់​ត្រៀម​ពានរង្វាន់​មួយ​នេះ​ហើយ​ ​ដោយ​ការ​ហ្វឹកហាត់​បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី4​ ​ខែតុលា​ ​រហូតដល់​ថ្ងៃ​ការប្រកួត​តែម្តង​។​ ​ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ធ្វើការ​ប្រកួត​មិត្តភាព​ច្រើន​ប្រកួត​ទៀត​ជាមួយនឹង​ក្រុមក្នុង​ស្រុក​ ​ដើម្បី​ចម្រាញ់​យក​កីឡាករ​ចំនួន​ ​14នាក់​ចុងក្រោយ​ពី​បញ្ជី​ឈ្មោះ​ ​25នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ហើយនឹង​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ថៃ​ ​មុននឹង​ហោះ​ទៅ​ប្រទេស​វៀតណាម​ធ្វើការ​ប្រកួត​ជា​ផ្លូវការ​តែម្ដង​។​

​គួរ​រំឭក​ដែរ​ថា​ ​កាលពី​ឆ្នាំមុន​កម្ពុជា​ក៏បាន​ចូលរួម​ប្រកួត​ក្នុង​ពាន​នេះ​ដែរ​ ​ដោយ​ប្រកួត​មិនដែល​ឈ្នះ​ឡើយ​ ​ក្នុង​នោះ​ ​3ប្រកួត​ចាញ់​ទាំង​ ​3ប្រកួត​ ​និង​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គូប្រកួត​ទាល់តែសោះ​៕​


Advertisement