អាស៊ាន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​ឆ្នាំ2034​ ​តែ​ ​កម្ពុជា​ប្រហែលជា​មិនបាន​ចូលរួម​ទេ​

​បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​ក៏ដូចជា​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍​ ​AFF​ ​បាន​ប្រកាស​ថា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ ​ចំនួន5​ ​បានសម្រេច​ព្រួត​ដៃ​គ្នា​ឈរឈ្មោះ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​ ​FIFA​ ​WORLD​ ​CUP​ ​នៅ​ឆ្នាំ2034​។​

​ប្រទេស​ទាំង​ ​5នោះ​មាន​ ​ថៃ​ ​វៀតណាម​ ​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​សុទ្ធតែ​ជា​ប្រទេស​ខ្លាំង​ ​ក៏ដូចជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​បាល់ទាត់​ខ្លាំងក្លា​នៅ​តំបន់​អាស៊ាន​ ​ដោយ​មិន​មានឈ្មោះ​ប្រទេស​កម្ពុជា​នៅក្នុង​បញ្ជី​ឈ្មោះ​បេក្ខភាព​នេះ​ទេ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្រោយពី​មានការ​ផ្តួចផ្តើម​គំនិត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​និង​ពិភាក្សា​គ្នា​ក្នុង​ជំនួប​កិច្ចប្រជុំ​អាស៊ាន​កាលពី​ពេល​កន្លងទៅ​ ​គម្រោង​នៃ​ការ​ឈរឈ្មោះ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​ ​FIFA​ ​WORLD​ ​CUP​ ​នៅ​ឆ្នាំ2034​ ​បាន​ដំណើរការ​ជាបន្តបន្ទាប់​រហូត​លេចចេញ​ជារូបរាង​ ​ដោយ​ក្នុង​នោះ​កម្ពុជា​ដែល​ជាស​មា​ជិ​ក​អាស៊ាន​ដែរ​នោះ​ក៏បាន​គាំទ្រ​គម្រោង​មួយ​នេះ​ដែរ​៕​


Advertisement