ឈ្នះ​ច្រើន​គ្រាប់​មែន​ ​តែ​គ្រូ​កម្ពុជា​ថា​ ​កីឡាករ​យើង​នៅ​ស្ទើរ​បច្ចេកទេស​ច្រើន​

​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​យុវជន​កម្ពុជា​ ​លោក​ ​Koji​ ​Gyotoku​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត​កាលពី​រាត្រី​ថ្ងៃទី4​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ថា​ ​លោក​ពិតជា​សប្បាយចិត្ត​ចំពោះ​ជ័យជម្នះ​នេះ​មែន​ ​តែបើ​តាម​ការសង្កេត​មើល​ពី​ទម្រង់​លេង​របស់​យើង​វិញ​ ​គឺ​ហាក់​មិនបាន​ល្អ​ដូច​លោក​បាន​រំពឹង​ទុក​ឡើយ​ ​ដោយសារ​បច្ចេកទេស​កីឡាករ​របស់​យើង​មិនសូវ​ល្អ​។​

​លោក​បាន​បញ្ជាក់​ថា​ ​បើ​ប្រៀប​ជាមួយនឹង​ក្រុម​ថៃ​ ​លោក​មើលឃើញ​ថា​ ​យើង​នៅ​ស្ទើរ​បច្ចេកទេស​ជាងគេ​ច្រើន​គួរសម​ ​ដូចនេះ​លោក​មិនទាន់​ហ៊ាន​និយាយ​ថា​ ​ជំនួប​ជាមួយនឹង​ថៃ​ក្នុង​ការប្រកួត​បន្ទាប់​យើង​អាច​ទទួល​ជ័យជម្នះ​បាន​ ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។​

​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ ​AFC​ ​U​-​19​ ​Championship​ ​2020​ ​វគ្គ​ជម្រុះ​ប្រចាំ​ពូល​ ​G​ ​កាលពី​យប់​ថ្ងៃទី4​ ​ក្រុម​កម្ពុជា​អាយុ​ក្រោម​ ​19ឆ្នាំ​ ​បាន​យកឈ្នះ​ក្រុម​កោះ​ម៉ា​រី​ណា​ខាងជើង​អាយុ​ក្រោម​ ​19ឆ្នាំ​ ​ដោយ​លទ្ធផល​ ​9ទល់នឹង0​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕​



Advertisement