កម្ពុជា​ ​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ ​សម្រាប់​ផ្តួល​ម្ចាស់ផ្ទះ​នៅ​ល្ងាច​នេះ​ ​

គ្រូបង្គោល​ក្រុម​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​ ​កម្ពុជា​ ​Félix​ ​Dalmas​ ​បាន​និយាយ​ថា​ ​ទោះជា​ក្រុម​របស់​លោក​ទទួលរង​នូវ​ភាព​រអាក់រអួល​ខ្លាំង​ក្នុង​ដំណើរ​មកដល់​ប្រទេស​ហ្វីលីពីន​នេះ​ក៏ដោយ​ ​តែ​លោក​បាន​ផ្ស៊ាំ​កូនក្រុម​របស់​លោក​បាន​យ៉ាង​ល្អ​ ​ក្នុង​ស្ថានភាព​ទាំងអស់​នោះ​បាន​រួចរាល់​ហើយ​ ​ហើយ​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួត​ប្រជែង​ក្នុង​ពូល​ ​A​ ​នេះ​។​

​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី30​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​ ​ក្រុមបាល់ទាត់​អាយុ​ក្រោម​ ​22ឆ្នាំ​របស់​ហ្វីលីពីន​ ​នឹង​ត្រូវ​ប៉ះ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​22ឆ្នាំ​ដូចគ្នា​ ​នៅ​ឯ​កីឡដ្ឋាន​ ​Rizal​ ​Memorial​ ​នា​ល្ងាច​ថ្ងៃទី25​ ​វិច្ឆិកា​(​ថ្ងៃនេះ​)​ ​វេលា​ម៉ោង​ ​7​:​០០​ ​យប់​ ​ខណៈ​ដែល​ក្រុម​រួម​ពូល​ ​មីយ៉ាន់ម៉ា​ ​និង​ម៉ាឡេស៊ី​ ​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​ម៉ោង៣រសៀល​(​មុន​កម្ពុជា​)​។​ ​

​ក្នុង​ពូល​ ​B​ ​ឯណោះ​វិញ​ក៏​មាន​ ​1ប្រកួត​ផង​ដែរ​ ​ក្នុង​ថ្ងៃ​បើកឆាក​នេះ​ ​ដោយ​វៀតណាម​ ​ត្រូវ​ជួប​ប្រ៊ុយណេ​ ​នៅ​វេលា​ម៉ោង3រសៀល​នៅ​ឯ​កីឡដ្ឋាន​ផ្សេង​មួយទៀត​៕​

Advertisement