កីឡាករខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្ស៊ិក Eden Hazard បានផ្ទេរមកកាន់ក្លិប Real Madrid កាលពីឆ្នាំ2019 ដោយផ្លាស់មកពីក្លិប Chelsea។កីឡាកររូបនេះបានលើកឡើងថា៖ “ខ្ញុំអត់ចង់បានទេ អាវលេខ7 ខ្ញុំចង់ពាក់លេខ10 តែ Modric បានពាក់វាទៅហើយ ក្រោយមករកពាក់លេខ17 តែក៏មានម្ចាស់រួចហើយដែរ ដោយ Vazquez ជាអ្នកពាក់ ក្រោយមកខ្ញុំក៏សម្រេចពាក់លេខ50 តែម្ដង”។ទីបំផុត Hazard សម្រេចចិត្តជ្រើសយកលេខ50 ប៉ុន្តែខាងក្លិប បានប្រាប់ថា លេខនេះសម្រាប់តែអ្នកដែលរកគ្រាប់បាល់បានលើស 25គ្រាប់នៅ La Liga ទេ និងចុងក្រោយ Real Madrid បានប្រាប់ថា ត្រូវតែពាក់អាវលេខ7 ទៅ Hazard អ៊ើយ ដើម្បីបញ្ចប់រឿង៕
Advertisement