ច្រឹង ពលរដ្ធ សន្យានឹងខ្លួនឯងថា ត្រូវដណ្តើមយកកៅអី1 ក្នុងក្រុមជម្រើសជាតិមកវិញឱ្យបានក្នុងពេលឆាប់ៗនេះ

កីឡាករខ្សែបម្រើរបស់ក្លិបវិសាខា ច្រឹង ពលរដ្ឋ បានបង្ហើបប្រាប់ថា ក្នុងឆ្នាំ2020 ថ្មីនេះ រូបគេបានដាក់គោលដៅថា ធ្វើយ៉ាងណាត្រូវយកកៅអី1 ក្នុងចំណោម 11នាក់ដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាឱ្យខាងតែបានមកវិញ។កីឡាកររូបនេះធ្លាប់ខកខានឱកាសលេងឱ្យក្លិប Buriram United ដោយសារបញ្ហារបួស កាលពីដើមឆ្នាំ2019។ ពេលនេះរបួសចាស់របស់គេបានជាសះស្បើយ 100ភាគរយហើយ ដែលធ្វើឱ្យគេមានភាពពេញលេញក្នុងការហ្វឹកហាត់ និងលេងបានកាន់តែល្អជាងពីមុនទៅទៀត។គួរបញ្ជាក់ថា ច្រឹង ពលរដ្ឋ បានខកខានជាប់ជម្រើសជាតិប្រមាណ 2ឆ្នាំមកហើយ បន្ទាប់ពីរងរបួសដាច់សរសៃពួរជង្គង់។ បច្ចុប្បន្ន រូបគេកំពុងបោះជំរំហ្វឹកហាត់ជាមួយក្លិបវិសាខានៅប្រទេសថៃ ដើម្បីត្រៀមរដូវកាលថ្មីនៃលីកកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ2020៕

Advertisement