Hakan Sukur ដែលធ្លាប់ជួយតួរគីឱ្យបានលេខ3 World Cup ធ្លាក់ខ្លួនជាអ្នកបើកឡានតាក់ស៊ី

កីឡាករ Hakan Sukur អតីត​ខ្សែប្រយុទ្ធឆ្នើមម្នាក់ដែលធ្លាប់ជួយក្រុមជម្រើសជាតិតួរគីឱ្យបានលេខ3 នៅក្នុងព្រឹត្តិការណ៍ World Cup 2002  បានធ្លាក់ខ្លួនជាអ្នកបើកឡានតាក់ស៊ីនៅអាមេរិក។​

រឿងរ៉ាវ​ដ៏វែងឆ្ងាយមួយនេះ ត្រូវបានបុរសវ័យ​ 48ឆ្នាំខាងលើ ទម្លាយ​តាមបទសម្ភាសជាមួយកាសែតអាល្លឺម៉ង់ថា បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ2008 លោកបានចូលប្រឡូកក្នុងឆាកនយោបាយ ហើយបានឈ្នះអាសនៈមួយនៅក្នុងសភាប្រទេសតួរគីក្នុងនាមជាសមាជិកម្នាក់នៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍របស់លោក Recep Tayyip Erdogan។

 

លោក Hakan Sukur បានបន្តថា“ខ្ញុំគ្មានអ្វីនៅសេសសល់ទេលោក Erdogan បានយកអ្វីៗទាំងអស់ពីខ្ញុំ ទាំងសិទ្ធិសេរីភាព និងការបញ្ចេញមតិ ខ្ញុំបានផ្លាស់ទៅសហរដ្ឋអាមេរិក ដំបូងបើកហាងកាហ្វេមួយនៅរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែនៅតែមានមនុស្សចម្លែកៗតាមស្វែងរក ឥឡូវខ្ញុំសម្រចចិត្តបើកឡានឱ្យក្រុមហ៊ុន Uber ហើយនិងលក់សៀវភៅ”។សូមជម្រាបថា នេះគ្រាន់តែជារឿងរ៉ាវខ្លះៗរបស់អតីតកីឡាករឆ្នើមរបស់ប្រទេសតួរគីម្នាក់នេះប៉ុណ្ណោះ៕

Advertisement