ក្លិប Persija មានគម្រោងយក Honda ទៅជួយក្រុមនៅរដូវកាលថ្មី

បបាល់ទាត់លីកកំពូលឥណ្ឌូនេស៊ី Persija Jakarta បានបញ្ចេញបញ្ជីឈ្មោះកីឡាករបរទេសដែលក្លិបកំពុងទាក់ទងដើម្បីយកទៅជួយក្រុមក្នុងរដូវកាល2020 ខាងមុខនេះ។ ក្នុងនោះដែរគេសង្កេតឃើញមានឈ្មោះអតីតកីឡាករ AC Milan និងជម្រើសជាតិជប៉ុន លោក ​Keisuke Honda ដែលសព្វថ្ងៃជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា។
ផែនការនៃការផ្ទេរនេះ ត្រូវបានទទួលស្គាល់ដោយនាយកប្រតិបត្តិក្លឹប Persija Jakarta គឺលោក Ferry Paulus។ យោងតាមសម្ដីរបស់លោកPaulus លោកបានបញ្ជាក់ថា គណៈគ្រប់គ្រងរបស់ក្លិប Persija បច្ចុប្បន្នកំពុងធ្វើការទំនាក់ទំនងជាមួយ Honda ដើម្បីចរចាបង្កើតកិច្ចព្រមព្រៀងនៃការផ្ទេរនេះ។
គួររំឭកផងដែរថា អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលបានចូលរួមជាមួយក្លិប Vitesse នៃលីកកំពូលរបស់ប្រទេសហូឡង់ ជាមួយកិច្ចសន្យាដល់រដូវកាល2019-2020 តែកីឡាកររូបនេះ បានចាកចេញកាលពីពេលថ្មីៗនេះ ក្រោយពីមិនអាចជួយក្រុមបានល្អ៕

Advertisement