ព្រះខ័នរាជស្វាយរៀង ត្រៀមបំបាក់ក្រុមមកពីឡាវ ក្នុងការប្រកួតដំបូងនៃពាន ​AFC CUP

ក្នុងឆ្នាំ2019 នេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង និងជាក្រុមជើងឯកលីកកំពូលកម្ពុជា រដូវកាល2019 នេះ បានទទួលកៅអីវគ្គជម្រុះ AFC CUP ចំនួន1 មុននឹងទៅលេងពានដ៏ធំប្រចាំតំបន់មួយនេះ។

ដោយការប្រកួតជើងទី1 ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាក្លិបលេខ1 របស់លីកកំពូលកម្ពុជា នឹងត្រូវប្រកួតជាមួយនឹងក្រុម Master 7 មកពីលីកកំពូលរបស់ប្រទេសឡាវ ក្នុងវគ្គជម្រុះ AFC CUP 2020 នាល្ងាចនេះ ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង 6ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ។

ចប់ពីការប្រកួតល្ងាចនេះ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅឯប្រទេសឡាវវិញម្តង គឺនៅថ្ងៃទី29 ខែមករា ឆ្នាំ2019 សប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ដែរថា ចំពោះក្រុមដែលឈ្នះពីការប្រកួតវគ្គជម្រុះនេះ នឹងឡើងទៅចូលរួមប្រកួតក្នុងពូល G ជាមួយនឹងក្រុម3ផ្សេងទៀត ដែលសុទ្ធសឹងតែជាក្រុមជើងឯកលីកកំពូលនៃប្រទេសហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី៕


Advertisement