ខុន ស៊ីចាន់ ត្រៀមប៉ះជើងឯកចំបាប់ឥណ្ឌូនេស៊ី លើសង្វៀន ONE Championship

ខុន ស៊ីចាន់ កីឡាករ​​មាន​​បទ​ពិសោធ​​នៅ​សង្វៀន​គុន​ចម្រុះ​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ ONE Championship ត្រូវបានសង្វៀន ONE ចាប់គូឱ្យឡើងប្រកួតសាជាថ្មីតំណាងឱ្យកម្ពុជាម្តងទៀតហើយ នាដើមឆ្នាំ2020នេះ។

កីឡាកររូបនេះនឹងត្រូវឡើងប្រកួតលើ​សង្វៀន ONE Championship ទល់ជាមួយនឹងកីឡាករជើងខ្លាំងចំបាប់ជម្រើសជាតិឥណ្ឌូនេស៊ី Eko Roni Saputra នៅ​ថ្ងៃសុក្រ ទី7 ខែកុម្ភៈនេះ ក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលធ្វើឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

គួរបញ្ជាក់ផងដែរថា ស៊ីចាន់ មានកំណត់ត្រាឈ្នះ3 និងចាញ់ 5លើក​ នៅសង្វៀនគុនចម្រុះ ស្របពេល Saputra មានកំណត់ត្រាឈ្នះ 1លើក និងចាញ់ 1លើក លើសង្វៀន ONE Championship កន្លងមកដូចគ្នា៕


Advertisement