Ronaldo រកលុយបានគរគោក តែឱ្យអូនចាយ 1ខែតែ 15ម៉ឺនដុល្លារ?!

កីឡាករខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានកាសែតបារាំងមួយបើកទម្លាយអំពីការចំណាយប្រចាំខែសម្រាប់មិត្តស្រីរបស់គេ ដែលចំនួនទឹកប្រាក់នោះហាក់ដូចជាមិនច្រើនខ្លាំងនោះទេ សម្រាប់អ្នកដែលមានជីវភាពធូរធារដូចជារូបគេ។
បើយោងតាមការផ្សាយរបស់សារព័ត៏មានបរទេស Equipe បានឱ្យដឹងថា កីឡាករថ្វីជើងលំដាប់ពិភពលោករូបនេះតែងតែវេរលុយចូលក្នុងគណនីធនាគាររបស់មិត្តស្រីគេ ចំនួន 15ម៉ឺនដុល្លារក្នុង 1ខែ ដោយក្នុងនោះនាងបានប្រើប្រាស់ប្រាក់ចំនួននេះសម្រាប់ការតុបតែងខ្លួន ក៏ដូចជារបស់របរប្រើប្រាស់ និងមួយផ្នែកធំគឺទៅលើកូនៗរបស់ពួកគេ។
គួរបញ្ជាក់ដែរថា កីឡាកររបស់ក្លិបយក្សអ៊ីតាលី Juventus រូបនេះ អាចរកចំណូលបានប្រមាណជាង 70លានដុល្លារក្នុង 1ឆ្នាំ បើគិតរួមទាំងប្រាក់ខែដែលទទួលបានពីក្លិប និងដៃគូឧបត្ថម្ភ ដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងជំនួញផ្ទាល់ខ្លួនរបស់គេផង៕