HFCA បង្ហាញសមាសភាពកីឡាករ តំណាងឱ្យកម្ពុជានៅ Homeless World Cup

កាលពីម្សិលមិញនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ HFCA (Happy Football Cambodia Australia) បានបង្ហាញមុខយុវជនទាំង 8រូបដែលត្រៀមតំណាងឱ្យកម្ពុជា ក្នុងការប្រកួត Homesless World Cup ឆ្នាំ2020 នេះ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសហ្វាំងឡង់ ចាប់ពីថ្ងៃទី28 ខែមិថុនា ឆ្នាំ2020 នេះ រហូតដល់ថ្ងៃទី5 ខែកក្កដា ឆ្នាំ2020។

ចំពោះយុវជនទាំង 8រូបនេះ មានមកពីខេត្តសៀមរាប 3រូប មកពីខេត្តកណ្តាល 2រូប និងមកពីខេត្តកំពត ព្រៃវែង និង តាកែវ 1ខេត្ត 1រូប ខណៈដែលលើកនេះ គឺជាលើកដំបូងបង្អស់សម្រាប់ពួកគេដែលបានចូលរួមក្នុងកម្មវិធីមួយនេះ។

គួរបញ្ជាក់ផងដែរថា យុវជនកម្ពុជាទាំង 8រូប មានអាយុចន្លោះពី 19ឆ្នាំ ដល់ 24ឆ្នាំ ហើយចំពោះគ្រូបង្វឹកក្រុមបាល់ទាត់មួយនេះ គឺមានវ័យត្រឹមតែ 25ឆ្នាំតែប៉ុណ្ណោះ៕

Advertisement