យុវជនគោព្រៃកម្ពុជា ស្ថិតនៅក្នុងពូល B ក្នុងការប្រកួតពានរង្វាន់មិត្តភាពមួយនៅប្រទេសជប៉ុន

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម 19ឆ្នាំ បានទៅដល់ប្រទេសជប៉ុនដោយសុវត្ថិភាព ដើម្បីចូលរួមការប្រកួត JENESYS 2019 Japan-ASEAN U19 Men’s Football Tournament ពីថ្ងៃទី24 កុម្ភៈ ដល់4 មីនា ឆ្នាំ2020។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម 19ឆ្នាំ នឹងត្រូវស្ថិតនៅពូល B ដែលមាន 4ក្រុមត្រូវប្រកួតតទល់គ្នាដែលមានដូចជា ជម្រើសជាតិអាយុក្រោម 19ឆ្នាំ ទីម័រខាងកើត, ជម្រើសជាតិអាយុក្រោម 19ឆ្នាំ មីយ៉ាន់ម៉ា និងក្រុមរបស់ជប៉ុន Kagoshima United U-18។ គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament គឺជាគម្រោងដែលបង្កើតឡើងដោយរដ្ឋាភិបាលជប៉ុន ក្នុងទស្សនៈនៃការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សាមគ្គីភាពរវាងប្រទេសនៅក្នុងទ្វីបអាស៊ី និងនៅទ្វីបអូសេអានី៕

Advertisement