គ្រូបង្វឹក U-19 ថៃ ត្រូវ AFC ពិន័យពីបទមិនចូលរួមសន្និសីទកាសែតក្រោយទាត់ចាញ់កម្ពុជា

សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអាស៊ី( AFC) បានចេញសេចក្តីប្រកាសពិន័យជាទឹកប្រាក់ចំនួន 2,500ដុល្លារ ​​ទៅលើគ្រូបង្វឹកក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំថៃ លោក Ithsara Sritharo ពី​បទ​​មិន​ចូល​រួម​ធ្វើ​សន្និសីទព័ត៌មានក្រោយ​ការ​ប្រកួត​។ កាល​នោះ​ក្រុម U19 ថៃ​បានទាត់ចាញ់ U19 កម្ពុជា ​ក្នុងលទ្ធផល​​​ 2​ទល់​1 នា​ការ​ប្រកួតពាន​រង្វាន់​វគ្គ​ជម្រុះ​ក្នុង​ពូលពាន AFC U-19 Championship 2020 កាល​ពី​ថ្ងៃ​ទី​8 វិច្ឆិកា ឆ្នាំ2019។

JAKARTA, INDONESIA – OCTOBER 28: Thailand coach Ithsara Sritharo is seen during the AFC U-19 Championship Indonesia quarter final match between Qatar and Thailand at the GBK Main Stadium on October 28, 2018 in Jakarta, Indonesia. (Photo by Robertus Pudyanto/Getty Images)

ក្រៅពីពិន័យគ្រូបង្វឹករូបនេះហើយ AFCក៏បានពិន័យសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ជាទឹកប្រាក់ចំនួន 5,000ដុល្លារ​ដោយ​សារ​មិន​ធ្វើ​ឯកសារ​រាយការណ៍​ទៅ​AFC លើ​ករណី​គ្រូ​បង្វឹក​រូបនេះ​មិន​ចូល​រួម​ធ្វើ​សន្និសីទកាសែតក្រោយ​ការ​ប្រកួត​នោះទៀតផង។

គ្រូបង្វឹក​រូបនេះ​មាន​ពេល​ 30​ថ្ងៃ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍ ហើយ​សមាគមបាល់​ទាត់​ថៃ​ត្រូវតែរាយការណ៍​អំពី​ភាពអសកម្មរបស់​មន្ត្រី​គ្រូ​បង្វឹក​ដែល​ស្ថិត​ក្នុង​ការ​គ្រប់​គ្រងរបស់​ខ្លួន​នា​ការ​ប្រកួត​ពាន​រង្វាន់​ដែល​រៀប​ចំ​ដោយ​ AFC ហើយ​បើ​លើក​ក្រោយ​គ្រូ​បង្វឹក​រូបនេះ ​រំលោភបំពានលើ​ចំណុចដដែល​នេះ​ទៀត នឹង​ត្រូវ​ពិន័យ​បន្ថែម​ពី​លើ​ទៀត៕

Advertisement