លីកកំពូលកម្ពុជា ប្រជុំបន្ទាន់ រឿងរំកិលកាលវិភាគ

កាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2020 មានការប្រជុំជាបន្តបន្ទាប់មួយរវាងគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា និងតំណាងក្លិបទាំង13 នៃលីកកំពូលកម្ពុជា អំពីលទ្ធភាពក្នុងការផ្លាស់ប្តូរកាលវិភាគ ដោយសារការរាតត្បាតនៃវីរុស COVID-19។

ជាលទ្ធផលពីកិច្ចប្រជុំដ៏សំខាន់នេះ គណៈកម្មការបានឯកភាព និងសម្រេចថា ដំណើរការប្រកួត និងកាលវិភាគ MCL នឹងរក្សាទុកនៅដដែលតាមធម្មតា ដូចដែលបានដាក់ចេញ ទោះបីគ្មានការប្រកួតជម្រុះ FIFA World Cup 2020 របស់ក្រុមជម្រើសជាតិកម្ពុជា អំឡុង FIFA’s Day ចុងខែមីនានេះក៏ដោយ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ លីកកំពូលប្រទេសជាច្រើននៅអាស៊ី និងអឺរ៉ុប កំពុងតែរងការគំរាមកំហែងពីវីរុស COVID-19​ និងបានផ្អាកការប្រកួតផងដែរ ដែលធ្វើឱ្យ FIFA សម្រេចលើកពេលវេលាប្រកួតពានរង្វាន់នានារបស់ខ្លូនជាច្រើន៕