ឆ្នាំនេះ Ronaldinho ធ្វើបុណ្យខួបកំណើត 40ឆ្នាំរបស់ខ្លួនពីក្នុងគុក

អតីត​កីឡាករ​ឆ្នើម​ប្រចាំ​ពិភពលោក​​ Ronaldinho បាន​រីករាយ​ថ្ងៃ​កំណើតចូលវ័យ 40ឆ្នាំ ​ក្នុង​មន្ទីរ​ឃុំឃាំង​​នៃ​ប្រទេស​ប៉ារ៉ាហ្គាយ បន្ទាប់​ពី​ជាប់ចោទ​ពីបទ​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ចូល​ក្នុង​ប្រទេស​ស្ថិត​ក្នុង​ទ្វីប​អាមេរិក​ខាងត្បូង​មួយ​នេះ។

ក្នុងគុកនៃប្រទេសប៉ារ៉ាហ្គាយ កីឡាកររូបនេះមិនភ្លេចឡើយនូវថ្ងៃកំណើតរបស់គេ ទោះបីជាកំពុងតែស្ថិតនៅក្នុងគុកក៏ដោយ ដែលធ្វើឱ្យកីឡាកររូបនេះបានកុម្ម៉ង់សាច់អាំង BBQ ពីក្រៅគុកយកទៅហូបដើម្បីអបអរសាទរទៀតផង។

ក្នុងនោះដែរ អតីតមិត្តរួមក្រុមយល់ចិត្តជាងគេរបស់លោក ដែលជាកីឡាករកំពូល លំដាប់ពិភពលោកជំនាន់ឆ្នាំ1998 Ronaldo ក៏បានផ្ញើសារជូនពរលោកផងដែរ ដោយបានបង្ហោះ​រូប​ថត​ជាមួយ​គ្នា និង​បាន​សរសេរ​ថា៖ “អបអរ Xará សូម​ឱ្យឯង​ជម្នះ​នូវ​ដំណាក់កាល​​ដ៏​លំបាក​នៃ​ជីវិត ដោយ​រីករាយ​ដូច​ដើម​វិញ”៕

Advertisement