វីរបុរស Chelsea និងបច្ចុប្បន្នជាគ្រូបង្វឹក Arsenal លោក Mikel Arteta ជាសះស្បើយពីជំងឺកូរ៉ូណាហើយ

គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta ត្រូវបានគេរកឃើញថា ផ្ទុកវីរុសកូវីដ-19 កាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2020 កន្លងទៅ ពោលគឺ ប្រមាណជា 2សប្តាហ៍មុន ហើយលោក គឺជាគ្រូបង្វឹកដំបូងគេបង្អស់នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស ដែលបានឆ្លងវីរុសដ៏កាចសាហាវមួយនេះ។

បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់មើលថែទាំពីសំណាក់គ្រូពេទ្យនៅអង់គ្លេស លោកបានជាសះស្បើយវិញហើយ កាលពីព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2020 ថ្មីៗនេះ ដោយលោកត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ។

កីឡាករ​របស់​ក្រុម​កាំភ្លើងធំ​គ្រោង​នឹង​​ធ្វើ​ការ​ហ្វឹកហាត់ឡើង​វិញ កាលពី​ថ្ងៃអង្គារ​ កន្លងទៅ បន្ទាប់​ពី​បញ្ចប់​​ការ​ដាក់ឱ្យនៅ​ដាច់​ដោយឡែក ​រយៈពេល 14ថ្ងៃ ប៉ុន្តែក្រោយ​​ការ​ធ្វើរោគ​វិនិច្ឆ័យ​របស់​គ្រូ​បង្វឹក Arteta ហើយ ឃើញថាលោកវិជ្ជមាន​វីរុស​កូរ៉ូណា ការហ្វឹកហាត់នោះត្រូវបានផ្អាកទៅវិញ៕

Advertisement