ចិន ចាប់ផ្តើមតេស្តកីឡាបរទេសដែលចូលសញ្ជាតិហើយ

សហព័ន្ធកីឡាបាល់ទាត់ចិន បានប្រកាសអំពីការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិចិនរបស់ខ្លួនហើយ កាលពីថ្ងៃទី15 ខែឧសភា ឆ្នាំ2020 ក្រោយពីកីឡាករទាំងអស់បានត្រឡប់មកវិញ បន្ទាប់ពីវិបត្តិកូវីដ-19 បានធូរស្រាលបន្តិច។

ដោយសារប្រទេសទាំងអស់នៅជុំវិញពិភពលោកកំពុងដុតដៃដុតជើងក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-19 ចិនបានសម្រេចចិត្តប្រកួតជាមួយនឹងក្លិបក្នុងស្រុករបស់ខ្លួនចំនួន២ គឺ Shanghai SIPG និងក្លិប Shanghai Shenhua។

ចំពោះគោលបំណងនៃការប្រកួតនេះ ត្រូវបានគ្រូបង្វឹកចិនបង្ហើបឱ្យដឹងថា គឺដើម្បីធ្វើតេស្តកីឡាករបរទេសដែលទើបចូលសញ្ជាតិចិនទាំងអស់ ឱ្យលេងយល់ចិត្តគ្នាជាមួយនឹងមិត្តរួមក្រុម មួយទៀត គឺឆ្លៀតពេលកូវីដ-19នេះ ចិនសង្ឃឹមយ៉ាងខ្លាំងថា អាចនឹងបានឡើងទៅលេង World Cup ជាលើកទី2 ដោយសារតែចិនត្រូវប្រកួតជម្រុះជាមួយតែក្រុមក្នុងតំបន់អាស៊ីប៉ុណ្ណោះ ដើម្បីដណ្តើមបានកៅអីទៅលេងនៅក្នុងមហាព្រឹត្តិការណ៍កីឡាបាល់ទាល់ដ៏ធំរបស់ពិភពលោក ដែល 4ឆ្នាំប្រកួតម្ដងនេះ៕

Advertisement