Beckham រំឭកខួបអាពាហ៍ពិពាហ៍ 21ឆ្នាំ របស់ខ្លួន យ៉ាងរ៉ូមែនទិក

David Beckham អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​ដ៏​ល្បីល្បាញ កាលពី​ទសវត្សរ៍​ឆ្នាំ2000 បាន​រំឭក​អំពី​ប្រវត្តិ​ស្នេហា​របស់ខ្លួន ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍ ដែល​គិត​មកទល់នឹង​ពេលនេះ គឺមាន​រយៈពេល 21ឆ្នាំ​ហើយ។

ក្នុងឱកាស​នេះ​ផងដែរ David Beckham បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​មួយ​ខ្សែ ដែល​រំឭក​អំពី​ជីវិត​ស្នេហ៍ របស់ខ្លួន អម​ជាមួយនឹង​សំណេរ​ដែល​មានន័យថា លោក​បាន​ចាប់ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់លោក ដោយសារ​បាន​មើល​វីដេអូ​ចម្រៀង(MV) របស់​នាង ដែល​កាលនោះ នាង​គឺជា​អ្នកចម្រៀង​ដ៏​ល្បីល្បាញ​ម្នាក់ ហើយ​លោក​មិន​នឹកស្មានថា បាន​រៀបការ​ជាមួយនឹង​នាង​ឡើយ។ ជា​ចុងក្រោយ  Beckham បាន​និយាយថា លោក​ពិតជា​ស្រឡាញ់​នារី​ម្នាក់នេះ​ខ្លាំងណាស់។

David Beckham បាន​ស្គាល់គ្នា​ជាមួយនឹង Victory Beckham ដែលជា​តារាចម្រៀង​ក្នុង​ក្រុម Spicy Girls ដ៏​ល្បីល្បាញ​កាលពី​ឆ្នាំ1997 ហើយ​បាន​រៀបការ​ជាមួយគ្នា​នៅ​ឆ្នាំ1999 និង​មានកូន​ចំនួន 4នាក់៕

Advertisement