HUN SEN CUP ល្ងាចនេះ នឹងរកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ!

ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី14 ឆ្នាំ2020 (ថ្នាក់​ខេត្ត) វគ្គ 1/4 ផ្តាច់ព្រ័ត្រ (ជើង​ទី2) បានបញ្ចប់​ចំនួន 2ប្រកួត​ហើយ កាលពី​ថ្ងៃទី7 ខែកក្កដា ឆ្នាំ2020 កន្លងទៅនេះ ដោយ ព្រៃវែង និង សៀមរាប បាន​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

ក្នុង​ល្ងាច​ថ្ងៃទី8 ខែកក្កដា ឆ្នាំ2020 នេះ​វិញ មានការ​ប្រកួត​ចំនួន 2ប្រកួត​ទៀត គឺ ក្រុម​ត្បូងឃ្មុំ ត្រូវ​ជួប​ជាមួយនឹង កំពង់ស្ពឺ និង កំពង់ឆ្នាំង ត្រូវ​ជួប កែប ដើម្បី​ដណ្ដើម​កៅអី​ទៅ​វគ្គ​បន្ទាប់។

គួរ​បញ្ជាក់ដែរថា ព្រៃវែង និង សៀមរាប ត្រូវ​ទៅ​អង្គុយចាំ​ក្រុម 2ទៀត ដែល​អាចជា កែប កំពង់ឆ្នាំង កំពង់​ស្ពី ឬ ត្បូងឃ្មុំ ដែល​នឹងត្រូវ​ប្រកួត​ដណ្តើមពាន​រង្វាន់ HUN SEN CUP 2020៕

Advertisement