ឈុតរដូវកាល2021 Barcelona ចម្លងតាមម៉ូដ របស់ក្រុមមួយនៅ Premier League

Barcelona បានបង្ហាញ​ឈុត​ឯកសណ្ឋាន​ថ្មី​របស់ខ្លួន សម្រាប់​ប្រើប្រាស់​នៅក្នុង​រដូវ​កាល2021 ខាងមុខនេះ ខណៈដែល​ការប្រកួត​នានា​របស់​ក្រុម​មួយ​នេះ​ក្នុង​រដូវ​កាល2020 នេះ មិនទាន់​នឹង​បញ្ចប់​ផង។

ឈុត​នេះ វា​មាន 3ពណ៌ ដែលជា​ពណ៌​ប្រចាំត្រកូល​របស់ Barcelona គឺ​ឈាមជ្រូក ខៀវចាស់ និង​លឿង ខណៈដែល​ខោ គឺ​ពណ៌​ខៀវចាស់​ដដែល តែ​រំលេច​ឆ្នូត​ពណ៌​លឿង​រាង​ក្រាស់​ជាង​ម៉ូដ​កាលពី​រដូវ​កាល2010 ជា​ឈុត​ដែលនាំឱ្យ Barcelona លើក​ពាន UEFA Champions League។

អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺថា​ឈុត​នេះ វា​ដូច​ទៅនឹង​ឈុត​ឯកសណ្ឋាន​របស់​ក្រុម Crytal Palace ដែលជា​ក្រុម​នៅ​លី​ក​កំពូល​អង់គ្លេស ហើយ​ត្រូវបាន​អ្នកគាំទ្រ​មួយចំនួន​ចោទថា មិនមាន​គំនិត​ថ្មី​ទាល់តែសោះ! ចាំតែ​យក​ម៉ូដចាស់ៗ ឬ​ឈុត​របស់​ក្រុម​ផ្សេង មក​កែតម្រូវ​តែប៉ុណ្ណោះ៕

Advertisement