កីឡាករខ្មែរម្នាក់ កំពុងប្រជែងតំណែងកំពូលអ្នកស៊ុត ជាមួយកីឡាករបរទេស នៅលីកកំពូលកម្ពុជា

បើ​និយាយ​អំពី​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេបង្អស់ នៅ​លី​ក​កំពូល​កម្ពុជា ជា​រៀងរាល់ឆ្នាំ តែងតែបាន​ទៅលើ​កីឡាករ​បរទេស ជា​អ្នកឈ្នះ​ជា​រៀងរាល់ឆ្នាំ ដោយឡែក​កីឡាករ​សញ្ជាតិ​ខ្មែរ មិន​ងាយ​នឹង​បាន​ឈរ​ឯបកៀនៗតារាង​កំពូល​អ្នក​ស៊ុត​បញ្ចូល​ទីនេះ​ផង ដោយ​ខុសគ្នា​ដាច់ មិនតិចជាង 10គ្រាប់​ឡើយ ជា​រៀងរាល់ឆ្នាំ។

ដោយឡែក​ឆ្នាំនេះ កីឡាករ​ខ្សែប្រយុទ្ធ​ខ្មែរ ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​លី​ក​កំពូល​កម្ពុជា គឺ​កីឡាករ ម៉ាត់ នុ​រុណ កំពុងតែ​ប្រកៀក​ប្រកិត ដោយ​ចាញ់​គ្រាប់​បាល់​កីឡាករ​បរទេស​តែ 1គ្រាប់​ប៉ុណ្ណោះ។ ក្នុងនោះដែរ កាលពី​យប់មិញ​គេ​បាន​បន្ថែម 2គ្រាប់​ទៀត ក្នុង​សប្តាហ៍​ទី13 នេះ ដោយ​សរុបមក កីឡាករ​រូបនេះ​រកបាន 13គ្រាប់ ឈរ​នៅ​លំដាប់​លេខ2 ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាងគេ នៅ​លី​ក​កំពូល​កម្ពុជា ខណៈដែល​ឈរ​លេខ1 ជា​កីឡាករ​ខ្មែរ​ដែល​ទាត់​បញ្ចូល​ទី​បាន​ច្រើនជាងគេបង្អស់។

គួរ​រំឭក​ដែរ​ថា កីឡាករ​ខ្សែប្រយុទ្ធ កូនកាត់​អ៊ីស្លាម​រូបនេះ ទើបតែ​ផ្ទេរ​មកពី​ក្រុម​អគ្គិសនី​កម្ពុជា កាលពី​រដូវ​កាល​មុន ក្រោយ​មាន​បញ្ហា​របួស និង​បាន​ចូល​ទីលាន​វិញ កីឡាករ​រូបនេះ​តែងតែ​រកបាន​គ្រាប់​បាល់​បាន សឹងតែ​គ្រប់​ការប្រកួត​ទាំងអស់ មិនដែល​ខាន​ឡើយ៕

Advertisement