ពហុកីឡដ្ឋានជាតិ មរតកតេជោ ពន្យារពេលសម្ពោធ ដល់ខែមេសា ឆ្នាំ2021

ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមេសា ឆ្នាំ2017 ក្រោយ​បញ្ចប់​ការសាងសង់ កីឡដ្ឋាន​នេះ នឹង​អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ 6ម៉ឺន​នាក់ ពោលគឺ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី32 នៅ​ឆ្នាំ2023។

លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា៖ «មកទល់ពេលនេះ ការសាងសង់​កីឡដ្ឋាន​ធំ ឬ Main Stadium រួចរាល់​បាន 90% ហើយ នៅសល់តែ​ការបំពាក់​គ្រឿង​បរិក្ខារ​ប៉ុណ្ណោះ ដូចជា​កៅអី កញ្ចក់ បង្កាន់ដៃ ភ្លើង ទីលាន​ខាងក្នុង និង​ការ​ដេ​គ័​រផ្សេងៗទៀត ។ ដូច​យើង​ធ្វើ​ផ្ទះ​អ៊ីចឹង កាលណា​ដល់​ដេ​គ័​រ​ហ្នឹង គឺ​វា​រាង​យឺត​បន្ដិច​ហើយ តែបើ​និយាយ​ពី​ផ្នែក​សំណង់​វិញ សឹងតែ​រួចរាល់​អស់​ទៅហើយ ។ គម្រោង​នេះ អាច​នឹង​បញ្ចប់​ជា​ស្ថាពរ នៅ​អំឡុង​ខែមីនា ឆ្នាំក្រោយ»។

គួរ​រំឭក​ដែរ​ថា ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ គឺជា​កាដូ ដ៏​ធំ​ស្កឹមស្កៃ តម្លៃ​ប្រមាណ​ជា 160លាន​ដុល្លារ​អាមេរិក ពី​សាធារណរដ្ឋ​ចិន ដែលមាន​ទំហំ​ផ្ទៃក្រឡា​កីឡដ្ឋាន រហូតដល់​ទៅ 16.22ហិកតា និង​ផ្ទៃក្រឡា​សំណង់​ទំហំ​ប្រមាណ​ជា 8.24ម៉ឺន​ម៉ែត្រការ៉េ៕

Advertisement