លីកកំពូលកម្ពុជា រកឃើញបេក្ខភាពក្រុមដណ្តើមជើងឯក និងក្រុមដែលត្រៀមកាត់ចេញហើយ

កាលពី​ល្ងាច​ថ្ងៃទី23 ខែសីហា ឆ្នាំ2020 កន្លងទៅនេះ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​កម្ពុជា រដូវ​កាល2020 សប្តាហ៍​ទី13 បានបញ្ចប់​ទៅហើយ ដោយ​បឹងកេត និង​ព្រះខ័ន​រាជ បាន​ក្លាយជា​បេក្ខភាព​ដែលមាន​ភាគរយ​ច្រើន ក្នុងការ​ដណ្តើម​ជើងឯក ដ្បិតអី ក្រុម​ដណ្តើម​តំណែង​កំពូល​តារាង​ទាំង 2នេះ ប្រដេញ មុខ-ក្រោយ​គ្នា តែ 1ពិន្ទុ​ប៉ុណ្ណោះ ខណៈដែល​ក្រុម​លេខ3 ខុសគ្នា​ដាច់​ដល់​ទៅ 9ពិន្ទុ​ឯណោះ។

ក្រោយ​បញ្ចប់​ជើង​ទី1 នេះ លី​ក​កំពូល​កម្ពុជា នឹងត្រូវ​បែងចែក​ជា2 ដោយ​ក្រុម​ខ្លាំង​ទាំង6 ខាងលើ​រួមមាន បឹងកេត ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា ទ័ព ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​វើ​លដ៍ នឹងត្រូវ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក។ ខណៈដែល​ក្រុម7 ផ្សេងទៀត រួមមាន អង្គ​រថា​យ​ហ្គឺ​រ គិរីវង់​សុខ​សែន​ជ័យ អាស៊ី​អឺរ៉ុប អគ្គិសនី​កម្ពុជា នគរបាលជាតិ សូល​ទី​ឡូ​អង្គរ និង​យុវជន​បាទី ត្រូវ​ខំប្រឹង​ដើម្បី​គេច​ពី​តំបន់​កាត់ចោល។

គួរ​បញ្ជាក់ដែរថា ការសម្រេច​ប្តូរ​រូបមន្ត​បែបនេះ គឺ​ដោយសារតែ​ឥទ្ធិពល​កូ​វីដ-19 ដែល​ធ្វើឱ្យមាន​ការផ្អាក​ការប្រកួត​អស់​រយៈពេល 3ខែ ដែល​ធ្វើឱ្យ​ពេលវេលា​ប្រកួត​កាន់តែ​ខើច មិនអាច​បញ្ចប់​បាន​ទាន់ពេលវេលា៕

Advertisement