Barcelona ទិញខ្សែប្រយុទ្ធម្នាក់ពីក្លិបបារាំង មកជំនួសតំណែង Messi

កីឡាករ Memphis Depay ត្រូវបាន​ក្លិប Manchester United ចាប់អារម្មណ៍ ហើយ​គ្រោង​នឹងធ្វើ​ការចរចា​យក ក៏ប៉ុន្តែ​ពេលនេះ Barcelona បាន​កាត់មុខ យកបាន​មុន​បាត់ទៅហើយ ដោយនៅ​រង់ចាំតែ​ថ្ងៃ​ចុះ​កុងត្រា​តែប៉ុណ្ណោះ ក្នុងតម្លៃ 20លាន​អឺរ៉ូ។

កីឡាករ​រូបនេះ គឺ​ស្ថិតនៅក្នុង​កែវភ្នែក​របស់លោក Koeman អ្នកចាត់ការ​ថ្មី​ក្លិប Barcelona ក្នុង​ការយកមក​ជំនួស​តំណែង​ខ្សែប្រយុទ្ធ​របស់ Messi ដោយសារតែ Messi អាច​នឹង​ចាកចេញ នា​រដូវ​កាល​ក្រោយ​នេះហើយ បន្ទាប់ពី​ផុត​កុងត្រា។

ក្នុង​អាជីព​ឈុត​ធំ​របស់ខ្លួន ក្នុង​រយៈពេល​ជិត 10ឆ្នាំ​មកនេះ ខ្សែប្រយុទ្ធ​ហូ​ល្លង់​រូបនេះ រកបាន 114គ្រាប់ ក្នុងការ​បង្ហាញខ្លួន 316ដង នៅក្នុង​ក្លិប​ចំនួន3 គឺ PSV នៅ​ហូ​ល្លង់ Manchester United នៅ​អង់គ្លេស និង Lyon នៅ​បារាំង៕

Advertisement