កីឡាករល្បីហូឡង់ Robben បង្ហាញខ្លួនឱ្យក្លិបចាស់ភ្លាម របួសភ្លែតតែម្ដង

កីឡាករខ្សែបម្រើស្លាប Arjen Robben សញ្ជាតិហូឡង់ បានប្រកាសវិលត្រឡប់ មកទីលានបាល់ទាត់វិញសាជាថ្មីហើយ បន្ទាប់ពីចូលនិវត្តន៍បានប្រហែល​ 1ឆ្នាំ ក្រោយចាកចេញពីក្លិប Bayern Munich។

ក្នុងការវិលត្រឡប់មកវិញនេះ កីឡាករខាងលើត្រូវបានគ្រូបង្វឹករបស់ខ្លួន ដាក់ឱ្យលេងនៅក្នុងជម្រើស 11នាក់ដំបូងភ្លាមៗតែម្តង តែជាអកុសលកីឡាករវ័យ 36ឆ្នាំរូបនេះ បែរជារងរបួសភ្លាមៗតែម្ដងដែរ នៅនាទីទី28 ដែលតម្រូវឱ្យរូបគេ ត្រូវចាកចេញពីទីលានភ្លាមៗដូចគ្នា ដោយសារតែមានរបួសធ្ងន់ធ្ងរ មិនអាចបន្តលេងបាន ហើយអាចនឹងត្រូវសម្រាកព្យាបាលរយៈពេលយូរទៀតផង។

នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ដែលចូល​មើល​ជាង 6ពាន់​នាក់ ដែលកំពុង​រីករាយ​នឹង​ការ​វិល​ត្រឡប់មកវិញ​របស់​គេ Robben ស្រាប់តែត្រូវ​រង​របួស​សាច់ដុំ ហើយ​ត្រូវបាន​ផ្លាស់​ចេញតែម្ដង​។ ក្នុងជំនួបលើកដំបូងក្នុង​ក្របខ័ណ្ឌ​លីក​កំពូល​ហូឡង់នេះ ក្លិប​របស់ Robben បាន​ចាញ់​ក្លិប PSV ក្នុង​លទ្ធផល 3-1។

Advertisement