Liverpool ឡើងទម្រង់លេងភ្លាមតែម្ដង ក្រោយនាំចូលកីឡាករម្នាក់ពី Bayern Munich

ក្រុម Liverpool ​ទិញ​បាន​កីឡាករ​ឆ្នើម​ម្នាក់​ទៀត​ហើយ គឺ ​Thiago Alcantara ​មកពី​ក្រុម Bayern Munich ​ក្នុង​តម្លៃ​ខ្លួន​ 25​លាន​ផោន ​សម្រាប់កុងត្រា​រយៈ​ពេល​ 4​ឆ្នាំ​។

​កីឡាករ​ចំណូល​ថ្មី Thiago Alcantara ​បាន​បង្ហាញ​ខ្លួន​ 45​នាទី​ ក្នុងការប្រកួត ​English Premier League រដូវកាល2020នេះ សប្តាហ៍ទី2 ដែលក្លិបបាល់ទាត់ Liverpool បានយកឈ្នះទៅលើក្រុមខ្លាំង Chelsea ក្នុងលទ្ធផល 2ទល់នឹង​0។

ក្នុងការប្រកួតនេះ កីឡាករចំណូលថ្មី Thiago Alcantara បានបង្ហាញខ្លួនក្នុងទម្រង់លេងយ៉ាងល្អ ដោយគ្រប់គ្រងបាល់បានច្រើនជាងគេបង្អស់ក្នុងការប្រកួតមួយនេះ ទោះបីជាលេងបានត្រឹមតែ 45នាទីចុងក្រោយក៏ដោយ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ក្រោយពីការដូរចូលរបស់កីឡាករម្នាក់នេះភ្លាម នៅដើមតង់ទី2 ក្រុម Liverpool អាចរកបាន 2គ្រាប់ភ្លាមៗយ៉ាងងាយ៕

Advertisement