Zense ឈ្នះការដេញថ្លៃ សិទ្ធិផ្សាយផ្ទាល់ បាល់ទាត់ថៃ ក្នុងតម្លៃខ្ពស់កប់ពពក

ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ Zense Entertainment និង Eleven Sports កាលពី​ម្សិលមិញ បានប្រកាស​ជា​ផ្លូវការ ក្នុងការ​ទទួលបាន​សិទ្ធិ​ជា​ទូរទស្សន៍​ផ្សាយ​ផ្លូវការ សម្រាប់​រាល់​សកម្មភាព​ដែល​រៀបចំឡើង​ដោយ​សមាគម​កីឡាបាល់ទាត់​នៃ​ប្រទេស​ថៃ (FAT) រយៈពេល 8ឆ្នាំ។ ចំពោះ​តម្លៃ​វិញ សហព័ន្ធ​កីឡាបាល់ទាត់​ថៃ បានបង្ហាញ​ឱ្យដឹង ដោយ​មិនមាន​លាក់លៀម​អ្វី​ឡើយ គឺ​ក្នុងតម្លៃ​ដល់​ទៅ 300លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ក្នុង​កម្មវិធី ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ Grand House Thailand កណ្តាល​ទីក្រុង​បាងកក​មួយ​នេះ ក្រុមហ៊ុន​ខាងលើ បាន​បញ្ជាក់ថា  រាល់​ការប្រកួត​បាល់ទាត់​ទាំងអស់ ដែល​ស្ថិតនៅក្រោម​សហព័ន្ធ ដែលមាន​ដូចជា លី​គ​កំពូល​ថៃ, ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ ទាំង​បុរស និង​នារី, M-150 Cup,TOYOTA THAI LEAGUE, FA CUP, LEAGUE CUP, ក្រុមបាល់ទាត់​ហ្វ៊ុ​ត​សាល បុរស និង​នារី នឹងត្រូវ​ផ្តល់​សិទ្ធិ​ផ្សាយ​ផ្តាច់មុខ ជូន​ក្រុមហ៊ុន​នេះ៕

Advertisement