Keisuke Honda ឈឺចាប់ខ្លោចចិត្ត បានត្រឹមសុំទោសកម្ពុជាពីចម្ងាយ…

កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Keisuke Honda ដែលមាន​មុខងារ​ជា អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទោះជា​រូបគេ​កំពុង​រស់នៅ និង​ប្រកប​អាជីព​ជា​កីឡាករ​ខ្សែប្រយុទ្ធ របស់​ក្លិប​នៅក្នុង​លី​គ​កំពូល​របស់​ប្រទេស​ប្រេ​ស៊ី​ល​ក៏ពិតមែន ប៉ុន្តែ​កីឡាករ​រូបនេះ មិនដែល​ភ្លេច​ពី​សុខទុក្ខ​របស់​កម្ពុជា​ឡើយ។

នៅក្នុង​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស លោក Honda បានសរសេរថា លោក​សូម​សម្ដែង​ការរំលែក​ទុក្ខ ជូន​ចំពោះ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ដែល​រងគ្រោះ​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​វាយប្រហារ​ខ្លាំង។ លោក​បាន​សរសេរ​ទៀតថា លោក​មានការ​សោកស្ដាយ ដែល​មិនបាន​ជួយ​ប្រជាជន​កម្ពុជា តែ​លោ​កនៅ​ព្រួយបារម្ភ​ពី​ប្រជាជន​ខ្មែរ​ជានិច្ច។ លោក​មាន​ត្រឹមតែ​ពាក្យ​ជូនពរ សូម​ឱ្យមាន​សុវត្ថិភាព និង​លើកទឹកចិត្ត​ឱ្យ​ខំប្រឹង​តស៊ូ​ឡើង៕

គួរឱ្យ​ដឹង​ដែរ​ថា Keisuke Honda បាន​ផ្លាស់​ទៅលេង​ឱ្យ​ក្លិប Botafogo នៃ​លី​គ​កំពូល​ប្រេ​ស៊ី​ល កាលពីដើម​រដូវ​កាល2020 នេះ ដោយ​បង្ហាញខ្លួន​បាន 8ប្រកួត និង​រកបាន 2គ្រាប់៕

Advertisement