Undertaker ប្រកាសដើរចេញពីសង្វៀន WWE

កាលពី​ថ្ងៃ​ច័ន្ទ ទី23 ខែវិច្ឆិកា ឆ្នាំ2020 នៅក្នុង​កម្មវិធី Survivor Series 2020 របស់​សង្វៀន WWE កីឡាករ រហស្សនាម អ្នក​កប់ខ្មោច Undertaker បានប្រកាស​លា​អ្នកគាំទ្រ​របស់ខ្លួន ដោយ​ការចូលនិវត្តន៍​ពី​អាជីព​អ្នក​កីឡាកាស ចាប់ពីពេលនេះ​តទៅ​ហើយ។

ការប្រកាស​ចូលនិវត្តន៍​នេះ Undertaker ដែលមាន​ឈ្មោះ​ពិត​ថា Mark Calaway បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ ដែល​នាំ​តែ​បន្ត​គាំទ្រ​រូបលោក​អស់​រយៈពេល 30ឆ្នាំ​មក​នោះ ហើយ​ការសម្រេចចិត្ត​ដើរ​ចេញពី​សង្វៀន​នេះ គឺ​ពិតជា​គួរឱ្យ​សោកស្តាយ​មែនទែន តែ​លោក​បាន​បញ្ជាក់ថា វា គឺជា​អ្វីដែល​លោក ត្រូវធ្វើ​នៅពេលនេះ។

គួរ​រំឭក​ដែរ​ថា Undertaker គឺជា​កីឡាករ​កីឡាកាស ដ៏​ល្បីល្បាញ 1រូប របស់​សង្វៀន WWE ដែល​បាន​ឈាន​ជើង​ចូល​សង្វៀន​កីឡាកាស​លើកដំបូង កាលពី​ឆ្នាំ1987 ពោលគឺ អស់​រយៈពេល 33ឆ្នាំ​មកហើយ៕

Advertisement