លុយ 2លានអឺរ៉ូ កំពុងរង់ចាំ Suarez បើគេរកបាន 4គ្រាប់ទៀត

Luis Suárez កីឡាករ​ខ្សែប្រយុទ្ធ សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ បាន​ស៊ុត​បញ្ចូល​ទី បាន 16គ្រាប់​ហើយ ដែល​ស្ថិតិ​នេះ​បានធ្វើ​ឱ្យគេ ឈរ​ជា​កីឡាករ ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​ជាងគេ នៅ La Liga តាម​ពីក្រោយ​ដោយ Messi ដែល​រកបាន​ត្រឹមតែ 15គ្រាប់​ប៉ុណ្ណោះ តែ​អ្វីដែល​រឹតតែ​ពិសេស​នោះ​គឺ AT Madrid បានផ្តល់​ជា​ទឹកប្រាក់ 1លាន​អឺរ៉ូ តាម​ខសន្យា​នៅក្នុង​កុងត្រា​សម្រាប់ Luis Suárez ប្រសិនបើ​គេ​អាច​រកបាន 15គ្រាប់ នៅ​រដូវ​កាល​នេះ។

ក្នុង​កុងត្រា​រវាង Suarez ជាមួយ Atletico បាន​បញ្ជាក់ថា ប្រសិនបើ​គេ​រកបាន 15គ្រាប់​ក្នុង​រដូវ​កាល​នេះ គេ​នឹង​ទទួលបាន​ប្រាក់​លើកទឹកចិត្ត 1លាន​អឺរ៉ូ។ បច្ចុប្បន្ន​កីឡាករ​វ័យ 34ឆ្នាំ​រូបនេះ រកបាន 16គ្រាប់​ហើយ ក្នុងការ​បង្ហាញខ្លួន​បាន 17ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​គ។ កុងត្រា​នោះ បានបញ្ជាក់​បន្ថែមទៀត​ថា Suarez នឹង​អាច​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​បន្ថែមទៀត ប្រសិនបើ​រកបាន​ដល់ 20គ្រាប់៕

Advertisement