ManU ប៉ះក្រុមខ្សោយហើយ នៅតែមិនអាចយកឈ្នះបានទៀត

កាលពីពេល​រំលង​អា​ធ្រា​ត្រ ថ្ងៃអាទិត្យ ទី14 ខែកុម្ភៈ ឆ្នាំ2021 នៅក្នុង​ការប្រកួត​លី​គ​កំពូល​អង់គ្លេស (English Premier League) ក្រុម​លេខ2 Manchester United  ហើយក៏​ជា​បេក្ខភាព​ដែលមាន​ភាគរយ​ខ្ពស់ ក្នុងការ​ដណ្តើម​តំណែង​កំពូល​តារាង​ពី Mancheseter City នោះ អាចធ្វើ​បានត្រឹមតែ 1ពិន្ទុ​ប៉ុណ្ណោះ សម្រាប់​ការប្រកួត​ប្រចាំ​សប្តាហ៍​នេះ។ 1ពិន្ទុ​នេះ បានមកពី​លទ្ធផល​ស្មើគ្នា 1ទល់នឹង1 ក្នុងជំនួប​ជាមួយនឹង​ក្រុម​បាត​តារាង West Brom United នៃ​ការប្រកួត​សប្តាហ៍​ទី24 របស់​ខ្លូន។

គួរឱ្យ​ដឹង​ដែរ​ថា ManU ត្រូវការ​ឈ្នះ​ជា​ចាំបាច់ នៅ​ប្រកួតក្រោយៗទៀត ដើម្បី​មានឱកាស​ឡើងទៅ​កំពូល​តារាង​វិញ ដោយសារតែ កំពុង​ចាញ់​ពិន្ទុ ManCity ដល់​ទៅជិត 10ពិន្ទុ។ ចំពោះ​ក្រុម​កំពូល​តារាង ManCity វិញ ហាក់ដូចជា​រំភើយ​នៅ​កំពូល​តារាង ដោយមាន 53ពិន្ទុ និង​ទើបតែ​ប្រកួត​បាន 23ប្រកួត​ប៉ុណ្ណោះ៕

Advertisement