ខេម មមារញឹកយ៉ាងណាក៏មិនភ្លេចពីសកម្មភាពសប្បុធម៌

ទន្ទឹមពេលកំពុងតែមានប្រជាប្រិយភាពខ្លាំង អធិរាជសំឡេងស្អក ឬ ខេម បានបង្ហាញពីសកម្មភាពសប្បុរសធម៌នានាជាច្រើននៅលើបណ្ដាញទំនាក់ទំនងរបស់លោកផ្ទាល់ ក្នុងគោលបំណងល្អមួយនេះជួយដល់សង្គម និងបងប្អូនក្រីក្រលំបាក ដែលមានតែដំបូលប្រក់មេឃ។

នៅព្រឹកថ្ងៃទី26 ខែមករា ឆ្នាំ 2018 ថ្ងៃម្សិលមិញនេះ តារាចម្រៀង ខេម បាន​បង្ហោះ​សាររៀប​រាប់រំឭកអត្ថន័យជីវិតដែលបង្ហាញពីតថភាពជីវិតក្រខ្សត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិស្រែព្រិច ឃុំអភិវឌ្ឍ ស្រុក ខេត្តកំពុងឆ្នាំ។ តារារូបនេះ បានធ្វើការ Live Video បង្ហាញពីសកម្មភាពផ្ដល់អំណោចបន្ដិចបន្តួច ព្រមទាំងពោលថា«លើលោកនេះអ្នកណាចង់ក្រ គ្រាន់​តែជាសេចក្តីស្រឡាញ់បន្តិចបន្តួចជូនដល់ពុកម៉ែបងប្អូនដែលត្រូវការ ពេលខ្ញុំអត់​ខ្ញុំក៏ត្រូវការ​ដូចជាពួក​គាត់​ដែរ»។

សូមជម្រាបបន្ថែមទាំងសំណេរដែលបង្កប់ដោយអត្ថន័យជីវិតតស៊ូក្នុងភាពអត់ឃ្លាន និងមានទឹកចិត្តសណ្ដោះអាណិតអាសូដល់ប្អូនក្រីក្ររស់នៅរួមខេត្តផងនេះ តារាចម្រៀងរូបនេះបានបញ្ជាក់ដែរថា «នៅព្រឹកថ្ងៃនេះ ខ្ញុំបានរួមដំណើរជាមួយម៉ែធម៌ ពាំនាំអំណោចដែលជាស្ពន់​ស័រធានា​តារា​ទៅច្រៀង​នៅប្រទេសបារាំង គាត់បានចុះមកធ្វើមនុស្សធម៌ជួយអ្នកក្រក្រីនៅកម្ពុជា ។ មិនទៅធ្វើ​នៅឯណាទេ តែបែជាធ្វើ​នៅខេត្ត​កំណើត​កូនទៀត»៕

Advertisement